លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថមថវិកា៤លានរៀល ដល់កងទ័ពដែលជាន់មីនរងរបួសដាច់ជើងស្តាំ នៅខេត្តព្រះវិហារ
28-09-2016 18:52
(ព្រះសីហនុ)៖ ក្រោយពីបានទទួលដំណឹង ពីកងទ័ពជួរមុខ នៅខេត្តព្រះវិហារម្នាក់ ដែលរងរបួសដាច់ជើងខាងស្តាំ ដោយជាន់គ្រាប់មីនពេលកំពុង ដើរល្បាតបំពេញភារកិច្ចនោះ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកា៤លានរៀល ជូនដល់យុទ្ធជនរងរបួសរូបនេះ ដែលកំពុងសម្រាក់ព្យាលបាល នៅមន្ទីរពេទ្យ១៦មករា ទីរួមខេត្តព្រះវិហារ។
លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថា នេះជាការរួមចំណែកលើកទឹកចិត្ត ដល់យុទ្ធជនរងគ្រោះដែលជាកងទ័ពប្តូរផ្ដាច់ ក្នុងការការពារជាតិ មាតុភូមិ នៅតំបន់ព្រំដែនជួរមុខ រួមជាមួយនាយ នាយរង និងពលទាហានច្រើនទៀត ដែលកំពុងបំពេញភារកិច្ច មិនបានឈប់សម្រាក់នាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដូចមន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេសឡើយ៕