(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនត្រូវធ្វើខ្លួនឱ្យក្លាយជាមូលធនមនុស្ស ដូចដែលរាជរដ្ឋាភិបាលចង់បាន ដើម្បីផលប្រយោជន៍ជាតិ និងជាមនុស្សមានតម្លៃសម្រាប់ជាតិ។

ការលើកឡើងរបស់ លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីនិងជាវាគ្មិនកិត្តិយសផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤៕