(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសឧបត្ថម្ភថិវកា៥០លានរៀល ដល់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្រាប់ទ្រទ្រង់ដំណើរការបន្ដទៀត។ ការឧបត្ថម្ភនេះ ត្រូវបានធ្វើឡើង ក្រោយពីស.ស.ស.ក ដឹកនាំដោយ លោក ហ៊ុយ វណ្ណៈ បញ្ចប់ជំនួបសំណេះសំណាល សម្ដែងការគួរសម ជាមួយលោកអភិបាលរាជធានីភ្នំពេញ។
លោក ហ៊ុយ វណ្ណ: និងថ្នាក់ដឹកនាំ ដែលជាស្ថាបនិកសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចំពោះការចូលរួមឧបត្ថម្ភទឹកប្រាក់បែបនេះ ដើម្បីឲ្យសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា អាចបន្តការងារពង្រឹង និងលើកស្ទួយលើវិស័យព័ត៌មាននៅកម្ពុជា កាន់តែរីកចម្រើនខ្លាំងឡើង៕