(ភ្នំពេញ)៖ សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) នឹងបើកវគ្គបណ្តុះបណ្តាល ស្តីពី «ក្បូនកាន់បន្ថយហានិភ័យអាជីវកម្ម ដើម្បីបង្កើនទ្រព្យ និងសុភមង្គលតាមបែបព្រះពុទ្ធសាសនា» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានវាគ្មិនជាអ្នកបង្រៀនផ្ទាល់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន។

វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ខាងមុខ ដោយមានប្រធានទបសំខាន់ៗរួមមាន៖ ១-គ្រួសារ និងការងារ, ២- សុភមង្គលបែបខ្មែរ៖ សុខ សប្បាយ ជា, ៣-ភាពជាអ្នកដឹកនាំតាមបែបព្រះពុទ្ធសាសនា ក្នុងគ្រួសារ និងក្នុងអាជីវកម្ម, ៤-ក្បួនរកទ្រព្យ, ៥-ក្បួនចាយទ្រព្យ, ៦-ក្បួនសន្សំ និងរក្សាទ្រព្យ, ៧- ក្បួនវិនិយោគទ្រព្យ, ៨-ក្បួនជ្រើសរើសដៃគូអាជីវកម្ម និងដៃគូជីវិតគ្រួសារ, ៩-មូលដ្ឋានគ្រឹះក្នុងការកសាងគ្រួសារ និងអាជីវកម្ម និង១០-ការរៀបចំគម្រោងគ្រួសារ និងគម្រោងអាជីវកម្ម។

តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមនឹងទទួលបាន៖
* យល់ដឹងវិធីសាស្ត្រសំខាន់ៗ ក្នុងការបញ្ចៀសហានិភ័យ ក្នុងអាជីវកម្ម តាមបែបព្រះពុទ្ធសាសនា។
* យល់ដឹងពីក្បួនក្នុងការបង្កើត ថែរក្សាទ្រព្យ ក្នុងអាជីវកម្ម និងគ្រួសារ ដើម្បីសុភមង្គល៕