(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ សុច ទូច ប្រធារាជបណ្ឌិត្យសភាកម្ពុជាបានអំពាវនាវឱ្យមានការគាំពារបរិស្ថាន ព្រោះនៅពេលដែលយើងបំផ្លាញធម្មជាតិនៅពេលនេះ នោះយើងទទួលនូវតបស្នងវិញជាក់ជាមិនខាន។ ការបញ្ជាក់របស់លោកបណ្ឌតសភាចារ្យ បានធ្វើឡើងនៅក្នុងនាមជាគណៈអធិបតី បិទវេទិការទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» នាល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។
បណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពិភពលោកនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់រួមគ្នាពីមហាអំណាចនិងបណ្ដាប្រទេសទាំងឡាយលើពិភពលោក ពីព្រោះមនុស្សផឹកទឹករួមគ្នា ដកខ្យល់អុកស៊ីសែនរួមគ្នា ត្រូវតែរួមគ្នាដើម្បីថែរក្សាផែនដីរបស់យើងទាំងអស់គ្នា។ ថ្វីដ្បិតបច្ចេកវិទ្យាមានការរីកចម្រើន ប៉ុន្តែគេមិនអាចមិនគិតគូរអំពីបរិស្ថានបាននោះទេ ហើយឧទាហរណ៍ជាក់ស្ដែង បានបង្ហាញយើងឱ្យឃើញថា អាមេរិក រុស្ស៊ី និងចិន អាចផលិតខែលការពារមីស៊ីលបាន ប៉ុន្តែមិនអាចផលិតខែលការពារ Covid-19 មិនបាន»។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តឱ្យដឹងទៀតថា បច្ចេកវិទ្យានុយក្លេអ៊ែគេប្រើប្រាស់ដើម្បីផលិតថាមពលអគ្គិសនី តែដោយសារមហាអំណាចចង់បានលុយច្រើនហើយឆាប់រហ័ស ទើបប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែ ទៅផលិតជាអាវុធនុយក្លេអ៊ែវិញ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាប្រសាសន៍ទាំងស្រុងរបស់លោកបណ្ឌិតសភាចារ្យ ដូចតទៅ៖