(ភ្នំពេញ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូខេត្តតាកែវ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល  ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ លោក វ៉ី សំណាង និងគណៈប្រតិភូ បានបង្ហាញសមានទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ និងសូមគោរពឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕