(ភ្នំពេញ)៖ ប្រជាពលរដ្ឋភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង តាមរយៈវិដេអូមួយ បានបង្ហាញការមិនពេញចិត្ត ចំពោការជ្រើសរើសមេភូមិថ្មី ឈ្មោះ ស៊ុន ដាណេ មិនមែនលោក យន់ ឡា ដែលមានស្នាដៃល្អ ធ្លាប់ជួយការងារមេភូមិចាស់គ្រប់យ៉ាង ពេលលោកមានជំងឺ និងទទួលបានការពេញចិត្តយ៉ាងខ្លាំង ពីពលរដ្ឋទាំងមូល។

ប្រជាពលរដ្ឋ​ បានស្នើថ្នាក់លើ ជួយអន្តរាគមន៍លើកិច្ចការងារនេះ ព្រមទាំងជួយឲ្យលោក យន់ ឡា បានបំពេញការងារជាមេភូមិ ត្បិតលោកមានអត្តចរិតល្អ ចាស់ទុំ មានសីលធម៌ និងកម្រិតវប្បធម៌ក៏ល្អ ព្រមទាំងមានបទពិសោធន៍លើការងាររដ្ឋបាលផង៕

ខាងក្រោមនេះជាវិដេអូ៖