(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូរបស់រដ្ឋបាលខេត្ត ធ្វើទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ។

សូមបញ្ជាក់ថា គម្រោង​វិនិយោគ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោក្រុង​តាខ្មៅ មាន​ទុន​វិ​និ​យោគ​ប្រមាណ១៥០០​លាន​ដុល្លារ គឺជាការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​វិនិយោគទុន​អា​ណិ​ក​​ជនកម្ពុជា ​(OCIC) និង​រដ្ឋា​ភិ​បាល​កម្ពុជា​។

គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ កសាងឡើងក្រោមគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដោយផ្អែកតាមផែន​ការ​មេច្បាស់លាស់។

កម្មវិធីសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ត្រូវបានចែកចេញ​ជា៣ដំណាក់កាលធំៗ រួមមាន៖

*ដំណាក់កាលទី១៖ ពីឆ្នាំ ២០២០-ឆ្នាំ២០៣០។ សម្រាប់អ្នកដំណើរ១៣លាននាក់ក្នុងមួយឆ្នាំ។
*ដំណាក់កាលទី២៖ ពីឆ្នាំ ២០៣០-២០៥០។ សម្រាប់អ្នកដំណើរ៣០លាននាក់ ក្នុងមួយឆ្នាំ
*ដំណាក់កាលទី៣៖ ក្រោយឆ្នាំ២០៥០។ សម្រាប់អ្នកដំណើរពី៥០លាននាក់ឡើងទៅក្នុងមួយឆ្នាំ៕