(ភ្នំពេញ)៖ ឧកញ៉ា​ តែ​ តាំងប៉​ ជាប្រធាន FASMEC និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានដឹកនាំសមាជិកក្រុមប្រិក្សាភិបាលរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីកាជំរុញពាណិជ្ជកម្មអន្ដរជាតិទីក្រុងសៀងហៃ (CCPIT Shanghai) ដែលដឹកនាំដោយលោក ចូវ មិនហាវ (Zhou Minhao) ក្នុងគោលបំណងដើម្បីពង្រឹងទំទាក់ទំនងទ្វេភាគី និងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ក្នុងន័យចូលរួមចំណែកក្នុងការជំរុញវិនិយោគរវាងកម្ពុជា-ចិនក្នុងយុគសម័យថ្មី។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី​៣​ ខែកញ្ញា ឆ្នាំ២០២៤ នៅការិយាល័យកណ្ដាល FASMEC រាជធានីភ្នំពេញ ជាមួយអ្នកចូលរួមប្រមាណ៣០នាក់៕