(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធី បើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅក្នុងតំបន់ និងពិភពលោកទាំងមូល នាពេលបច្ចុប្បន្ននេះ កំពុងជួបនូវភយន្តរាយចំនួន៥ ដែលទាមទារឱ្យមានការចូលរួមដោះស្រាយជាសកល។ លោកបណ្ឌិតបានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ រៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងភាពជាដៃគូជាមួយ មូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំព្រះរាជាណាចក្រកម្ពុជា។

ភយន្តរាយទាំង៥ ដែលលោកបណ្ឌិត បានលើកឡើងមានដូចជា៖

១៖ គ្រោះភយន្តរាយធម្មជាតិ ដែលនាំមានការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លងផ្សេងៗ ដែលមិនអាចមើលស្រាលបានឡើយ។
២៖ សង្រ្គាមជាប្រពៃណី នៅតែកើតមានឡើង និងកាន់តែស្រួចស្រាវ។
៣៖ សង្រ្គាមស៊ីវិកនៅតែបន្តកើតមាន នៅលើពិភពលោក ដែលមានឱ្យមានបញ្ហានៅក្នុងតំបន់ ដែលកំពុងជាប់គាំងនៅឡើយ។
៤៖ សង្រ្គាមឈ្លានពាននៅតែមាន មហាអំណាចនៅតែអនុវត្តន៍អនុត្តរភាព ដើម្បីពង្រីកអំណាច ក្នុងការទាយយកឥទ្ធិពលក្នុងការប្រែក្លាយទស្សនសណ្ដាប់ធ្នាប់ពិភពលោក ដូចជាបញ្ហានៅអ៊ុយក្រែនជាដើម។
៥៖ ការប្រកួតប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយដោយផ្ទាល់ ដែលនាំឱ្យមានវិបត្តិផ្សេងទៀតកើតឡើង ទាំងនៅច្រកសមុទ្រតៃវ៉ាន់, នៅមជ្ឈឹមបូព៌ា និងសមុទ្រចិនខាងត្បូង។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាការលើកឡើងទាំងស្រុងរបស់លោកបណ្ឌិត យង់ ពៅ ដូចតទៅ៖