(ភ្នំពេញ)៖ មេធាវីឆ្នើមមួយរូបរបស់កម្ពុជា កញ្ញាមេធាវី យឹម ស៊ីដូនិច និងជាមេធាវី នៃការិយាល័យមេធាវី ពិស្សុត & សហការី ត្រូវបានអញ្ជើញទៅធ្វើកម្មសិក្សានៅការិយាល័យមេធាវី របស់លោកមេធាវី Sebastian Hautli ដែលមានអាសយដ្ឋាន Kaiser-Joseph-Str.248, D-79098 Freiburg, ប្រទេសអាល្លឺម៉ង់។
រយៈពេល៣ខែ ស្ថិតនៅប្រទេសអាល្លឺម៉ង់ កញ្ញា ស៉ីដូនិច បានបំពេញកម្មសិក្សាលើជំនាញមេធាវីក្នុងរឿងក្តីវិវាទការងារ (ច្បាប់ការងារ)។ ការខិតខំប្រឹងប្រែងព្យាយាមរបស់កញ្ញារហូតបានសម្រេចចេញលទ្ធផលផ្លែផ្កាល្អដូចពេលនេះ មិនត្រឹមតែជាមោទនភាពរបស់កញ្ញានោះទេ ក៍ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលកញ្ញាបានបង្ហាញអត្តសញ្ញាណជាតិខ្មែរទៅអន្តរជាតិ ឲ្យបានស្គាល់ពីសមត្ថភាពរបស់កូនខ្មែរ។
ក្នុងឱកាសទទួលបានជោគជ័យលើកម្មសិក្សារបស់ កញ្ញាមេធាវី យឹម ស៊ីដូនិច, ក្នុងនាមប្រធានការិយាល័យមេធាវី ពិស្សុត & សហការី ឯកឧត្តម ហាក់ សុភារិទ្ធ សូមសម្តែងនូវសេចក្តីរីករាយនិងសូមចូលរួមអបអរសាទរជូនចំពោះ កញ្ញាមេធាវី យឹម ស៊ីដូនិច សមាជិកគណៈមេធាវីកម្ពុជា និងជាមេធាវីនៃការិយាល័យមេធាវី ពិស្សុត & សហការី សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕