(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំក្រុមការងារត្រីភាគី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ភាគីសហជីព និយោជក និង ក្រសួងការងារ បានសម្រេចយកតួលេខថ្មីចំនួន៣ ដើម្បីដាក់បញ្ចូលទៅក្នុងការបោះឆ្នោត នៅក្នុងគណៈកម្មការប្រឹក្សាការងារ នៅថ្ងៃស្អែក។ នេះបើតាម លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តួលេខថ្មីដែលនឹងត្រូវរៀបចំឱ្យបោះឆ្នោត ដើម្បីកំណត់ការដំឡើងប្រាក់ឈ្នួលដល់កម្មករ សម្រាប់ ឆ្នាំ២០១៧នោះ រួមមាន ១៧១ដុល្លារ ស្នើដោយសហជីព ១៤៨ដុល្លារ ស្នើដោយរាជរដ្ឋាភិបាល និង ១៤៧ដុល្លារ ស្នើដោយក្រុមនិយោជក៕