(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលស្វាគមន៍លោក Gary Narkevich សេនានុព័ន្ធរងស៊ើបអង្កេតសន្តិសុខមាតុភូមិ របស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា Homeland Security Investigation (HSI) និងទទួលយកជំនួយ ឧបករណ៍បច្ចេកទេស X-ray សម្រាប់ការស៊ើបអង្កេតបទល្មើសគ្រឿងញៀននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

គួរបញ្ជាក់ថា កន្លងមកស្ថាប័នអនុវត្តច្បាប់សហរដ្ឋអាមេរិក និងកម្ពុជា បានសហការគ្នា យ៉ាងល្អប្រសើរក្នុងការអនុវត្តច្បាប់ប្រឆាំង គ្រឿងញៀន៕