(ភ្នំពេញ)៖ ឧកញ៉ា​ តែ​ តាំងប៉​ ប្រធាន FASMEC និង ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នាថ្ងៃទី០៣​ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញអធិបតីក្នុងកម្មវិធីបើក និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីអំពី «ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សសម្រាប់SME» ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកណ្ដាល។

វគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងរៀបចំ ដោយ FASMEC និង TEDP ដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស​ សម្រាប់ SME ជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមចំនួន ៣៤នាក់៕