(ភ្នំពេញ)៖ លើកោះអាចម៍សេះ នៅក្នុងភូមិសាស្ត្រខេត្តកែប រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា ហៅកាត់ថា MCC កំពុងអនុវត្តគម្រោងដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត។

សំណង់មួយឈុតៗត្រូវតម្លើងនៅបាតសមុទ្រ ដើម្បីស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ សម្រាប់ផ្ដល់ជម្រកដ៏សុខសាន្តដល់ត្រី និងសត្វដទៃទៀត៕