(សៀមរាប)៖ តំណាងមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់សៀមរាប-អង្គរ៥០០០ពាន់នាក់ មគ្គុទ្ទេសក៍ ខៀវ ធី បានសម្ដែងនូវការថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ដែលតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់ជាមគ្គុទ្ទេសក៍ទេសចរណ៍ តែងដោះស្រាយតាមសំណូមពរ និងតម្រូវការរបស់ពួកគាត់ ពុំដែលមានពាក្យថា «ទេ» នោះឡើយ ពិសេសការស្នើសុំអាជ្ញាបណ្ណក៏កាន់តែងាយជាងមុន ដែលពីមុនសុពលភាពតែ២ឆ្នាំ ឥឡូវនេះ៣ឆ្នាំ ដោយតម្លៃស្នើសុំនៅដដែល។

ការថ្លែងអំណរគុណនេះធ្វើឡើងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនមគ្គុទ្ទេសក៍ទេសចរណ៍ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕

ខាងក្រោមនេះជាសារវីដេអូរបស់មគ្គុទ្ទេសក៍ ខៀវ ធី តំណាងមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់សៀមរាប-អង្គរ៥០០០ពាន់នាក់៖