(ត្បូងឃ្មុំ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្តអញ្ជើញចូលថ្វាយបង្គំព្រះសង្ឃ និងប្រគេន ទេយ្យវត្ថុ នៅវត្ដគិរីមានជ័យ ហៅវត្ដពន្លាក ក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ។
សម្រាប់ទេយ្យវត្ថុ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានប្រគេនព្រះសង្ឃគង់នៅវត្ដគិរីមានជ័យនេះ រួមមាន៖ អង្គរ ២០០គីឡូក្រាម ,មី១០កេស ,ត្រីខ ៥កេស ,សាច់ក្រក ១០គីឡូក្រាម ,ត្រីងៀត១០គីឡូក្រាម ,មៀនកំប៉ុង ៣កេស ,ស្កសរ ៥គីឡូក្រាម ,ទឹកដោះគោខាប់១កេស ,អូរវ៉ាទីន១កេស ,តែ៥គីឡូក្រាម ,ទឹកក្រូច១៥កេស ,ទឹកសុទ្ធ៥កេស ,ថវិកាចំនួន៥,០០០,០០០រៀល (ប្រាំលានរៀល)។ ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានប្រគេនបច្ច័យ ចៅអធិការវត្ត១០០ដុល្លារ និងព្រះសង្ឃ១៨អង្គ ដែលគង់នៅវត្ដគិរីមានជ័យ ក្នុងមួយអង្គៗទទួលបានថវិកា២០០,០០០ រួមនឹងស្លាដកមួយ។ សម្រាប់យាយជី តាជីប្រមាណជិត២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១ម៉ឺនរៀល ព្រមទាំងក្រណាត់សរ១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕