(ស្ទឹងត្រែង)៖ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។

នៅពេលនេះបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំសាមគ្គី ចំនួន ១រូប, អ្នកសង្កេតការណ៍គណបក្សសង្គ្រោះជាតិ ឃុំសាមគ្គី ចំនួន ៤រូប, អ្នកសង្កេតការណ៍គណបក្សភ្លើងទៀន ឃុំសាមគ្គី ចំនួន ១រូប, អ្នកសង្កេតការណ៍គណបក្សហ៊្វុនស៊ិនប៉ិច ឃុំសាមគ្គី ចំនួន ១រូប សរុប ៧រូប នៅខេត្តស្ទឹងត្រែង បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។

ពួកគាត់បានមើលឃើញច្បាស់ ដោយ ឥតសង្ស័យថា គណ បក្ស ប្រជាជន កម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដ៏ខ្លាំង ពូកែដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យ ពូជ សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្បាលម៉ាស៊ីនបក្សភ្លើងទៀនក្នុងរចនាសម្ព័ន្ធខាងលើនេបានប្រកាសបម្រើ ការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំងជាពិសេសមិនចាញ់បោកការ អូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕