(បន្ទាយមានជ័យ)៖ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។

អ្នកសង្កេតការណ៍គណបក្សភ្លើងទៀន ឃុំស្រះរាំង ចំនួន ១រូប, សកម្មជនគណបក្សភ្លើងទៀន ឃុំស្រះរាំង ចំនួន១រូប, យុវចលនាស្រ្តីគណបក្សភ្លើងទៀន ឃុំស្រះរាំង ចំនួន១រូប, អតីតប្រធានចលនាស្ត្រីខេត្ត គណបក្សសមរង្ស៊ី និងជាជំទប់ទីមួយឃុំស្រះរាំង គណបក្សសង្គ្រោះជាតិ ចំនួន១រូប, អតីតប្រធានចលនាយុវជនគណបក្សសមរង្ស៊ី ស្រុកមង្គលបុរី ចំនួន ១រូប, អតីតសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ ឃុំស្រះរាំង ចំនួន ២រូប, អតីតសមាជិកប្រតិបត្តិគណបក្សសមរង្ស៊ី ឃុំស្រះរាំង ចំនួន២រូប សរុបចំនួន ៩រូប នៅខេត្តបន្ទាយមានជ័យ បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។

ពួកគាត់បានមើលឃើញច្បាស់ ដោយ ឥតសង្ស័យថា គណ បក្ស ប្រជាជន កម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដ៏ខ្លាំង ពូកែដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យ ពូជ សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្បាលម៉ាស៊ីនបក្សភ្លើងទៀនក្នុងរចនាសម្ព័ន្ធខាងលើនេបានប្រកាសបម្រើ ការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំងជាពិសេសមិនចាញ់បោកការ អូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕