(សៀមរាប)៖ សិស្សានុសិស្សដែលមានជីវភាពខ្វះខាតចំនួន៦០នាក់ នៅអនុវិទ្យាល័យតាប៉ាង ស្ថិតនៅភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទតួលបានកង់ និងសម្ភារៈសិក្សា ក្នុងនោះដែរ មានសិស្សានុសិស្សចំនួន៤០នាក់ទទួលបានកង់ម្នាក់១គ្រឿង និងសិស្សនុសិស្សចំនួន២០នាក់ទៀត ទទួលបានសម្ភារៈសិក្សា ដែលជាជំនួញរបស់លោកស្រី Oma Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសកម្ពុជា និងថៃ ផ្តល់តាមរយៈ ពីអង្គការជឿជាក់លើសិស្សជនបទកម្ពុជា នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ។

គោលបំណងក្នុងកម្មវិធីថ្ងៃនេះ គឺដើម្បីជាផ្នែកមួយក្នុងការជំរុញលើក និងទឹកចិត្ត ប្អូនៗដែលជាសិស្សានុសិស្ស ឲ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយទៅជាធនធានសម្រាប់អភិវឌ្ឍខ្លួនឯង គ្រូសារ និងសង្គមជាតិទាំងមូលនៅថ្ងៃអនាគត។

ពិធិនេះ ក្រោមវត្តមានរបស់លោកស្រី Oma Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសកម្ពុជា និងថៃ និងលោក ព្រៀន ប្រប មេឃុំអំពិល, លោក ព្រំ សោភ័ណ នាយកអនុវិទ្យាល័យតាប៉ាង និងកញ្ញា ជា ចន្រ្ទា ប្រធានគ្រប់គ្រងទូទៅគម្រោង B អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ព្រមទាំងអាណាព្យាបាលសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។

កញ្ញា ជា ចន្រ្ទា បានលើកឡើងថា​​ អង្គការយើងមានភាពខុសពីអង្គការដ៏ទៃ ដោយសារនៅក្នុងអង្គការមិនមានបុគ្គលិកមកពីខាងក្រៅដើម្បីធ្វើការទេ ដោយសិស្សទាំងអស់ដែលជាសិស្សអាហារូបករណ៍ ដែលរៀននៅកលវិទ្យាល័យ គឹជាអ្នកគ្រប់គ្រងសកម្មភាពទាំងអស់នៅក្នុងអង្គរការ។

កញ្ញាក៏បានលើកពីប្រវត្តិនៃការបើកអង្គការនេះថា កាលពីដំបូងឡើងនៅស្រុកប្រាសាទបាគង មានគ្រួសារ (Palti) មកពីប្រទេសអូស្រ្តាលី គាត់បានចុះសកម្មភាពស្ម័គ្រចិត្តនៅប្រទេសកម្ពុជានៅក្នុងឆ្នាំ២០០៩ ជាមួយនឹងកូនៗរបស់គាត់មកបង្រៀនភាសាអង្លេសដល់សិស្សានុសិស្សនៅអង្គការតូចមួយនៅស្រុកប្រាសាទបាគង បន្ទាប់ពីការបង្រៀនគាត់បានឃើញថា នៅប្រទេសកម្ពុជា មានក្មេងៗជាច្រើនដែលគាត់មានឆន្ទៈក្នុការសិក្សា ក្លាហាន និងមោះមុត ដើម្បីស្វែងរកចំណេះវិជ្ជា ប៉ុន្តែគាត់គ្មាននោះ គឺឱកាសដើម្បីសិក្សា និងថវិកាដើម្និផ្គត់ផ្គងការសិក្សារបស់គាត់ បន្ទាប់ពីគាត់ទៅប្រទេសរបស់គាត់វិញ គាត់បានជជែកគ្នាជាមួយក្រុមគ្រួសាររបស់គាត់ បើយើងត្រឡប់មកស្រុកខ្មែរវិញ ហើយបើកអង្គការមួយ ដើម្បីផ្តល់អាហារូបករណ៍ដល់ក្មេងៗឲ្យបានរៀនសូត្រ ដោយក្មេងៗនៅទីនោះ គឺគាត់ឆ្លាតហើយពូកែ និងមានចំណាប់អារម្ភណ៍ចង់រៀនសូត្រ ប៉ុន្តែពួកគាត់ខ្វះឱកាស។

កញ្ញាបន្តថា ដុច្នេះហើយនៅក្នុងឆ្នាំ២០១១ គាត់បានត្រឡប់មកប្រទេសកម្ពុជាវិញជាមួយក្រុមគ្រួសាររបស់គាត់ ហើយបានប្រមូលបានសិស្សានុសិស្សនៅស្រុកប្រាសាទបាគងចំនួន២២នាក់ ដើម្បីឲ្យគាត់មករស់នៅក្នុងក្រុងសៀមរាបនឹងបន្តការរៀនសូត្រ។

លោកស្រី Orna Sagiv បានលើកឡើងថា ចំណេះវិជ្ជា គឺជាទុនដ៏សំខាន់ឆ្ពោះទៅការអភិវឌ្ឍភូមិ ឃុំ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារខ្លួន។ ម៉្យាងទៀត ដើមី្បឲ្យសិស្សានុសិស្សទាំងអស់ រៀនពូកែ ក៏ចាំបាច់ត្រូវមានការចូលរួមពីអាណាព្យាបាលសិស្ស ក្នុងការជំរុញដល់កូនៗរបស់ខ្លួនផងដែរ។ លោកស្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអនុវិទ្យាល័យ តាប៉ាង ដែលមានការរៀបចំប្រកបទៅដោយបរិស្ថានល្អ និងទឹកស្អាត សម្រាប់សិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានប្រើប្រាស់។

លោកស្រី Orna Sagiv បានផ្តាំផ្ញើដល់ប្អូនៗដែលទទួលបានកង់ និងសម្ភារៈសិក្សា ក៏ជាការជួយសម្រាល់នូវបន្ទុកក្នុងគ្រួសារ ព្រមទាំងបង្កភាពងាយស្រួលដល់ប្អូនៗក្នុងការធ្វើដំណើរមកកាន់សាលារៀនបានទាន់ពេលវេលា ព្រមទាំងបានស្នើរដល់អាណាព្យបាលសិស្ស ត្រូវជំរុញកូនៗរបស់ខ្លួនឲ្យខិតខំរៀនសូត្រ មកសាលារៀនឲ្យបានទៀងទាត់ និងតាមដានរាល់សកម្មភាពរបស់កូនៗផងដែរ។

លោកស្រីបន្តថា ពីមុនប្រទេសអ៊ីស្រាអែល៩០ភាគរយផ្តោតសំខាន់លើវិស័យកសិកម្ម ប៉ុន្តែអីឡូវគេមិនផ្តោតលើវិស័យកសិកម្មនោះទេ ដោយគេផ្តោតលើបច្ចេកវិទ្យាវិញ ប៉ុន្តែបច្ចប្បន្ននេះវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល មានត្រឹមតែ២ភាគរយប៉ុណ្ណោះ ប៉ុន្តែអាចផ្គត់ផ្តងនៅក្នុងប្រទេសបាន​។

ជាមួយនេះដែរ លោក ព្រៀន ប្រប បានថ្លែងអំណរអគុណចំពោះអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលបានយកកង់ និងសម្ភារៈសិក្សា មកចែកដល់សិស្សានុសិស្សនាពេលនេះ។ លោកបន្តថា កន្លងមកអង្គការ ក៏បានផ្តល់កន្លែងចម្រុះទឹកដល់សាលានេះផងដែរ។

លោកសង្ឃឹមថា អង្គការនឹងបន្តជួយដល់សាលាលើការងារផ្សេងៗទៀត ដើម្បីឲ្យសាលាកាន់តែមានការរីកចម្រើនទៅមុខថែមទៀត និងការសិក្សារបស់សិស្សានុសិស្សកាន់តែល្អប្រសើរផងដែរ៕