(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ នៅថ្ងៃទី២៨ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាសហប្រធានកិច្ចប្រជុំ គណៈកម្មការអន្តរដ្ឋាភិបាលកម្ពុជា-រុស្ស៉ី ស្តីពីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស នឹងដឹកនាំគណៈប្រតិភូទៅបំពេញ ទស្សកិច្ចការងារ នៅប្រទេសរុស្ស៉ី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៤ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ។
ក្រសួងការបរទេសបានបញ្ជាក់ទៀតថា កំឡុងទស្សនកិច្ចនោះ លោក ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគី ជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៉ី ដើម្បីផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួម៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសទាំងស្រុង៖
[Forwarded from CHIVORN VEY]