(ភ្នំពេញ)៖ ពលការិនីខ្មែរ៣នាក់ បានធ្វើដំណើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាដោយសុវត្ថិភាពហើយ ក្រោយពីមានការ អន្តរាគមន៍ពីស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ដោយឡែកពលការិនីម្នាក់ទៀត នឹងធ្វើដំណើរត្រលប់មកកម្ពុជា នៅថ្ងៃស្អែក ពោលគឺថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។
ពលការិនីទាំង៣នាក់ ដែលបានវិលត្រលប់មកកម្ពុជាដោយសុវត្ថិភាព កាលពីថ្ងៃទី២៥,២៦,២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ តាមជើងយន្តហោះផ្សេងៗគ្នា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជាចុះផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ថា ពលការិនី ម្នាក់ទៀត នឹងធ្វើដំណើរត្រលប់មកកម្ពុជា តាមជើងយន្តហោះលេខ AK ៥៣៦ នៅវេលាម៉ោង ០៦៖៥០នាទីព្រឹក ថ្ងៃស្អែក៕