(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថានយោបាយដ៏គ្រោះថ្នាក់របស់ក្រុមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា គឺជាការបង្កើតឱ្យមានភាពសម្អប់នៅក្នុងសង្គមខ្មែររវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ការធ្វើឱ្យមានការបែងចែកវណ្ណៈ ដើម្បីបង្កើតគម្លាតឱ្យកាន់តែឆ្ងាយ ដើម្បីឱ្យប្រជាពលរដ្ឋស្អប់ខ្ពើមរាជរដ្ឋាភិបាល និងស្អប់ខ្ពើមរាជរដ្ឋាភិបាលខ្លួនឯង។ ការបញ្ជាក់របស់លោកបណ្ឌិតបែបនេះ បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា នយោបាយរបស់ក្រុមប្រឆាំងបែបនេះ គឺមិនខុសអ្វីនឹងការឃោសនារបស់ក្រុមខ្មែរក្រហមដែលបានឃោសនា ហើយខ្មែរក្រហមបានបណ្ដុះនូវមនោគមន៍វិទ្យាមួយដែលធ្វើឱ្យមើលទៅសង្គមមានការបែងចែងវណ្ណៈខ្លាំងមែនទែន ចុងក្រោយទទួលបានមកវិញនូវរបបប្រល័យពូជសាសន៍ដែលបានសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតតទៅ៖ (Video03)