(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានយល់ឃើញថា ការចូលរួមបរិច្ចាគរបស់ពលរដ្ឋយ៉ាងផុសផុល ចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» គឺជាម៉ែត្រវាស់ការគាំទ្ររបស់ពលរដ្ឋចំពោះរាជរដ្ឋាភិបាលកម្ពុជា ហើយប្រៀបដូចជាការបោះឆ្នោតប្រជាមតិមួយ ដែលបង្ហាញពីការគាំទ្រលើការអភិវឌ្ឍរបស់រដ្ឋាភិបាល។ ការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធិ បែបនេះបានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
អ្នកតាមដានព្រឹត្តិការនយោបាយជាតិ និងអន្តរជាតិ ខាងលើ ក៏បានបញ្ជាក់ដែរថា ការចូលរួមជាមួយរក្សាបាលនៅពេលនេះរបស់ពលរដ្ឋ និងក្លាយទៅជាការចង់ចាំជាប្រវត្តិសាស្រ្ត ហើយនៅពេលដែលយើងបានធ្វើដំណើរតាមខ្សែបន្ទាត់ព្រំដែន យើងនឹងមានមោទនភាព ដែលខ្លួនយើងបានចូលរួមចំណែកតិចក្ដីច្រើនក្ដី ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនកម្ពុជា នាពេលនេះ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖