(ភ្នំពេញ)៖ លោក ចាស្ទីន វូដ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (World Economice Forum) ប្រចាំតំបន់អាស៊ីន ប៉ាស៉ីហ្វិក បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកា សេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៧។
ការថ្លែងរបស់លោក ចាស្ទីន វូដ ធ្វើឡើងក្នុងឱកាសដែលលោក ចូលជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណង ដើម្បីត្រៀមជួយសម្របសម្រួលកម្ពុជា តាមការចាំបាច់ជាយថាហេតុ ក្នុងខណៈដែលកម្ពុជា កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ប្រចាំឆ្នាំ២០១៧ នេះបើតាមការសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលទើបចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ។
ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា «លោក ចាស្ទីន វូដ បានសំដែននូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាម្ចាស់ (Ownership) ដែលសម្រេចបាននូវ ការអភិវឌ្ឍនសេដ្ឋកិច្ច សង្គម ក្នុងល្បឿនលឿនគួរកត់សម្គាល់។ លោក ចាស្ទីន វូដ ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានត្រៀមខ្លួន យ៉ាងល្អសម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំវេទិការសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៧»។
សូមជម្រាបថា នៅឆ្នាំ២០១៧ ខាងមុខនេះ កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ វេទិការសេដ្ឋកិច្ចពិភពលោកលើកទី២៦ ដែលសង្ឃឹមថានឹងទាក់ទាញទេសចរណ៍ និងវិនិយោគិនបរទេស កាន់តែច្រើនឡើងមកកម្ពុជា៕
សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចទាំងស្រុង៖