(ហ្សេរុយសាឡឹម)៖ អតីតប្រធានាធិបតីអ៊ីស្រាអ៊ែល លោក ស៊ីម៉ុន ពែរ៉ែស បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៩៣ឆ្នាំ បន្ទាប់ពីរយៈពេលពីរសប្តាហ៍ ដែលលោកទទួលរងជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល។ នេះបើតាមការដកស្រង់សម្តីពីមន្ត្រីរដ្ឋាភិបាល អ៊ីស្រាអែល ដោយស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាលោក ពែរ៉ែស ធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលចំនួន ពីរអណត្តិ ហើយក៏ជាប្រធានាធិបតីទី០៩ របស់ប្រទេសអ៊ីស្រាអែល ផងដែរ។ លោកត្រូវបានក្រុមសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅជាយទីក្រុង Tel Aviv ហើយរយៈពេលពីរសប្តាហ៍ក្រោយមក លោកក៏បានទទួលមរណភាពតែម្តង នៅដើមសប្តាហ៍នេះ។
បន្ថែមពីនេះទៀត លោកគឺជាអ្នកនយោបាយ ដែលទទួលបានការគោរពកោតខ្លាចពី ក្មេងៗជំនាន់ក្រោយ ហើយក៏ជាម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព ផងដែរ៕