(ព្រៃវែង)៖ លោក នេត វន្ថា ប្រធានក្រុមការងារ ចុះជួយឃុំថ្មពូន ស្រុកកញ្ជ្រៀច នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ រួមជាមួយសហការី នាំមូលនិធិសម្ដេចក្រឡាហោម ស ខេង ជូនពលរដ្ឋ និងបច្ច័យ ទេយ្យទាន ប្រគេនព្រះសង្ឃ ចំនួន៤វត្ត ដែលគង់ចាំព្រះវស្សាក្នុងពិធីកាន់បិណ្ឌទី11 ក្នុងឃុំថ្មពូន ស្រុុកកញ្ចៀច។
បច្ច័យ និងទេយ្យទាន ដែលបាននាំទៅប្រគេនព្រះសង្ឃទាំង៤វត្ត ក្នុង១វត្តទទួលបាន អង្ករ ១បាវ មីម៉ាម៉ា ៣កេះ ទឹកក្រូច២កេះ ទឹកបរិសុ២កេះ ទឹកត្រី២យួរ ទឹកសីុអីុវ១យួរ ត្រីខ១យួរ ស្លាដក២សម្រាប់ និងបច្ច័យ ២០០,០០០រៀល។
បន្ថែមពីនេះ លោក នេត វន្ថា ក៏បានផ្ដល់មូលនិធីសម្ដេច ស ខេង ជូនគ្រួសារសព២គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា២០០,០០០រៀល តាជី យាយជី ១០៨នាក់ ម្នាក់ៗទទួលបាន ថវិកា៥,០០០រៀល។
ជាងនេះទៅទៀត លោកប្រធានក្រុមការងារ ក៏បានប្រគល់ថាវិកាជួសជុលផ្លូវពីរខ្សែប្រវែង១៥០០ម៉ែត្រ ដែលសរុបទឹកប្រាក់១,៦០០,០០០រៀល សង់ទីស្នាក់ការបក្សបន្ថែម និងចាក់បេតុងសរុប ១,៤៥៧ដុល្លារ ជូនមេបក្សឃុំ និងក្រុមការងារចំនួន ២០០,០០០រៀល ថវិការសរុប២,៥៣៤,០០០រៀល ព្រមទាំង១,៤៥៧ដុល្លារ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក នេត វន្ថា បានដឹកនាំក្រុមការងារបានចុះ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ កើនរំលឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដែលទើបតែត្រឡប់ ពីការធ្វើចំណាកស្រុក ទាំងពីភេទបានជួបជុំគ្នានៅថ្ងៃភ្ជុំបិណ្ឌ ខាងមុខនេះ ទៅចុះឈ្មោះបោះឆ្នោតក្រោយបញ្ចប់ បុណ្យភ្ជុំបិណ្ឌឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ត៕