(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមួយជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ សូមផ្ញើនូវសេចក្តីនឹករលឹក ស្រឡាញ់ និងជូនពរដល់បងប្អូនជនរួមជាតិនៅក្នុងថ្ងៃនៃពិធីបុណ្ឌភ្ជុំបិណ្ឌនេះ សូមជួបតែសំណាងល្អ និងពុទ្ឋពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ»៕