(ភ្នំពេញ)៖ លោក គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានឈានដល់ការឯកភាពគ្នា ក្រោយដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាច្រើនលើក ដើម្បីរៀបចំសៀវភៅណែនាំស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រាស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារ និងការបញ្ជូនសំណុំឯកសារដើម្បីចុះបញ្ជី និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ។
ក្រោយសៀវភៅនេះត្រូវបានអនុម័ត ដីទាំងជាង ៥៨មុឺនក្បាលដី ដែលកំពុងកកស្ទះនឹងត្រូវជម្រះ ហើយចេញបណ្ណជូនប្រជាជនទាំងអស់៕