(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខ ជូនលោកបណ្ឌិត ឡេង សុជា បន្ទាប់ពីបានទទួលដំណឹងពីមរណភាពរបស់ លោក សួស សាម៉េត អតីតទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ត្រូវជាជីតារបស់លោកបណ្ឌិត។ នេះបើតាមសាររំលែកទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។