(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានជូនដំណឹងអំពី ដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ដែលនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ថ្ងៃទី០៧ ខែកញ្ញា ដលល់ចុងឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចទិសឦសាននេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្ដែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ព្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួរបស់ប្រជាពលរដ្ឋនៅក្នុងភូមិភាគឦសាន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
តបតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដំណើរទស្សនកិច្ចនេះមិនតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋចំណាយប្រាក់នោះឡើយ ហើយថែមទាំងមានការផ្ដល់ជូនអាហារ ភេសជ្ជៈ និងការស្នាក់នៅដោយឥតគិតថ្លៃ ដោយរាល់ការចំណាយនៅក្នុងដំណើរទស្សនកិច្ចនេះ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។
ខាងក្រោមនេះគឺជាវិធីចុះឈ្មោះ ចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសាន៖