(ភ្នំពេញ)៖ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបក្នុងអាជីពសារព័ត៌មានរយៈពេលជិត៣០ឆ្នាំ បានបង្ហាញអំពីតិចនិក និងវិធីសាស្រ្តនៃការថតរូបតាមរយៈទូរស័ព្ទ ប៉ុន្តែអាចប្រើប្រាស់ផ្លូវការបាន។ បើតាមគ្រូបង្គោលថ្នាក់ថតរូប របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បានបញ្ជាក់ថា ការចេះយកចិត្តទុកដាក់សម្អាត Lance Camera ទូរស័ព្ទឱ្យបានស្អាត និងយល់ពអីអារម្មណ៍របស់រូបភាពដែលត្រូវការជួយឱ្យការថតរូប តាម Camera ទូរស័ព្ទ អាចថតបានល្អ និងយកទៅប្រើប្រាស់ជំនួស Camera Professional បានបើសិនជាក្នុងករណីបន្ទាន់ ឬយើងមិនទាន់មានលទ្ធភាពក្នុងការទិញ Camera Professional យកទៅប្រើប្រាស់នៅឡើយ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាការពន្យល់លម្អិតពីលោក ហេង ស៊ីនិត្យ ដូចតទៅ៖