(មូស្គូ)៖ ស្ថានទូតកូរ៉េខាងជើង ប្រចំាប្រទេសរុស្ស៊ី អះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ទីក្រុងព្យុងយ៉ាង បានបញ្ចប់មួយផ្នែកធំនៃការស្រាវជ្រាវពាក់ព័ន្ធនឹងការអវភិវឌ្ឈន៍កម្មវិធីអាវុធនុយក្លអ៊ែ។ នេះបើតាមការចុះ ផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃអង្គារ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ការបាញ់សាកល្បងជាច្រើនកាលពីពេលថ្មីនេះ បានពិសោធន៍ និង បញ្ជាក់ពីរចនាសម្ព័ន្ធ ការដំណើរការណ៍ លក្ខណៈបចេ្ចកទេស និង ឥទ្ធិពលនៃក្បាលគ្រាប់នុយក្លេអ៊ែ ដែលតម្រូវទៅតាមស្ដង់ដាដើម្បីបំពាក់លើគ្រាប់មីស៊ីលបាលិស្ទីគ Hwasong របស់កងទ័ពកូរ៉េខាងជើង។ ទន្ទឹម គ្នានោះដែរ របបដឹកនំាទីក្រុងព្យុងយ៉ាង បានបញ្ជាក់ថា ត្រៀមខ្លួនរួចរាល់ហើយក្នុងការពង្រឹង ក៏ដូចជាពង្រីក គុណភាព និង បរិមាណផលិតអាវុធនុយក្លេអ៊ែ ទុកប្រើប្រាស់ទប់ទល់នឹងការគម្រាមកំហែងដោយអាវុធនុយ ក្លេអ៊ែពីសំណាក់សហរដ្ឋអាមេរិក។ «យើងនឹងនៅតែបន្តចាត់វិធានការបង្កើនកងកម្លំាងអាវុធនុយក្លេអ៊ែ ដើម្បី ការពារកិត្តិយស សិទ្ធិរស់នៅ និង សន្តិភាពរបស់យើង ពីការគម្រាមកំហែងដោយសង្រ្គាមនុយក្លេអ៊ែនៃសហរដ្ឋ អាមេរិក»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ស្ថានទូតកូរ៉េខាងជើង ប្រចំាប្រទេសរុស្ស៊ី។
គួររំលឹកថា កាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅ កូរ៉េខាងជើងបានប្រកាសពីជោគជ័យនៃការបាញ់សាកល្បងអាវុធ នុយក្លេអ៊ែជាលើកទី៥ ដែលមានឥទ្ធិពលផ្ទុះដល់ទៅ១០គីឡូតោន។ ម្យ៉ាងវិញទៀតសម្រាប់ក្រុមអ្នកជំនាញកូរ៉េខាង ត្បូង ទីក្រុងព្យុងយ៉ាង ទំនងជានឹងដឹកនំាការបាញ់សាកល្បង គ្រាប់រ៉ូក្កែតរយៈចំងាយឆ្ងាយ ឬក៏អាវុធនុយក្លេអ៊ែ ជាថ្មីម្ដងទៀត ដើម្បីអបអរសារទរខួបលើកទី៧១ នៃការបង្កើតគណបក្សពលករកូរ៉េខាងជើង ដែលនឹងត្រូវ ប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែតុលាខាងមុខនេះ។