(ស្លូវ៉ាគី)៖ តើធ្វើយ៉ាងដូចម្ដេចដើម្បីធ្វើឱ្យវិស័យការពារជាតិនៅអឺរ៉ុប មានប្រសិទ្ធិភាព? នេះគឺជាសំណួរ ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំមិនផ្លូវការ នៅថ្ងៃអង្គារ៍នេះ ក្នុងទីក្រុង Bratislava នៃប្រទេសស្លូវ៉ាគី របស់ក្រុម បណ្ដារដ្ឋមន្ត្រីការពារជាតិអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Euronews នៅថ្ងៃអង្គារ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
កាលពីប៉ុន្មានខែកន្លងទៅ ប្រធានគណកម្មាការអឺរ៉ុប លោក Jean-Claude Juncke បានទទូចឱ្យមានការ បង្កើតកងទ័ពរួមមួយសម្រាប់អឺរ៉ុប ហើយដែលគំនិតផ្ដួចផ្ដើមនេះ ត្រូវបានគំាទ្រដោយប្រទេសបារំាង និង អាល្លឺម៉ង់ ក៏ប៉ុន្តែ ទីក្រុងឡុងដ៏ បានបដិសេធចំពោះសំណើរនេះ ដោយរដ្ឋមន្រ្តីការពារជាតិ លោក Michael Fallon បានលើកឡើងដូច្នេះថា «យើងពិតជាបានព្រមព្រៀងគ្នាថា អឺរ៉ុបត្រូវតែឆ្លើយតបចំពោះសកម្មភាព ភេរវកម្ម និងវិបត្តិជនភៀសខ្លួន ប៉ុន្តែនេះមិនមែនមានន័យថា យើងទទួលយកគំនិតផ្ដួចផ្ដើមបង្កើតកងទ័ពអឺរ៉ុប ឬទីបញ្ជារការសម្រាប់កងទ័ពអឺរ៉ុបឡើយ ព្រោះថាវានឹងធ្វើឱ្យអង្គការអូតង់ចុះទន់ខ្សោយ»។
បើទោះជាអង់គ្លេសបានសម្រេចចិត្តដើរចេញពីសហភាពអឺរ៉ុប ក៏ដោយ តែទីក្រុងឡុងដ៏នៅតែចង់រក្សាគោល ជំហរ របស់ខ្លួន ហើយថែមទំាងបានបញ្ជាក់ថាប្រទេសប៉ូឡូញ និងប្រទេសក្នុងតំបន់បាល់ទិចក៏ប្រឆំាងនឹង គំនិតផ្ដួចផ្ដើមបង្កើតកងទ័ពអឺរ៉ុបនេះដែរ ដោយពួកគេចង់នៅក្រោមឆ័ត្រការពាររបស់អង្គការអូតង់។
សូមជំរាបថា ក្រុមរដ្ឋមន្ត្រីការពារជាតិអឺរ៉ុបនឹងត្រូវជួបប្រជុំគ្នាជាថ្មីម្ដងទៀត នៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ នេះ ដើម្បីដាក់សំណើរជាផ្លូវការជាច្រើន ដែលអាចនឹងត្រូវបានផ្ដល់សុពលភាពនៅក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប នៅខែឆ្នូ៕