(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ កំពុងធ្វើការស៊ើបអង្កេតលើការឆ្លងវីរុស Zika ចំនួន៤ករណីដែលត្រូវ បានសង្ស័យថាមានជាប់ពាក់ព័ន្ធនឹង ទារកបីនាក់កើតមកមានក្បាលតូចខុសពីធម្មតា និងទារកមិនទាន់កើត ម្នាក់ទៀតមានអាយុ៣៦សប្ដាហ៍ ដែលនេះមានន័យថាវាអាចនឹងក្លាយជាករណីដំបូងបំផុតនៃទារកកើតមក មានក្បាលតូចខុសធម្មតាជាប់ពាក់ព័ន្ធនឹងវីរុសZika នៅក្នុងតំបន់អាស៊ីគ្នេយ៍។ នេះបើយោងតាមការឱ្យដឹងពី ក្រសួងសុខាភិបាលសារធារណៈថៃ ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
នៅពេលបច្ចុប្បន្ន បណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជា សិង្ហបុរី ហ្វីលីពីន បានរាយការណ៍ពីការកើន ឡើងករណីឆ្លងវីរុស Zika ជាវីរុសមួយប្រភេទឆ្លងតាមរយៈមូសខំា។ ក៏ប៉ុន្តែបន្ទាប់ពី សិង្ហបុរី ថៃគឺជាប្រទេស មួយមានចំនួនករណីឆ្លងវីរុសនេះច្រើនជាងគេនៅក្នុងតំបន់ជាមួយនឹងចំនួនឆ្លង៣៤៩ករណី ក្នុងនោះមានស្រី្ត មានផ្ទៃពោះ២៥នាក់ បើគិតចាប់តំាងពីខែមករាមក។ ដោយឡែកទាក់ទិននឹងការស៊ើបអង្កេតរដ្ឋមន្រ្តីសុខា ភិបាលសាធារណៈថៃ លោក Piyasakon Sakolsatayadorn បានថ្លែងថា «យើងត្រូវការស៊ើបអង្កេតមួយ យ៉ាងស៊ីជម្រៅលើករណីទារកកើតមកមានក្បាលតូចខុសធម្មតា ខណៈលទ្ធផលពិសោធន៍ត្រូវចំណាយពេល យ៉ាងហោចណាស់២ថ្ងៃ ព្រោះថានេះជាបញ្ហាដ៏រសើប និងមិនធ្លាប់កើតមាននៅក្នុងតំបន់»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងជំងឺកើតមកមានក្បាលតូចខុសពីធម្មតា និង វីរុស Zika ត្រូវបានគេរាយការណ៍ ជាលើកដំបូងនៅឯប្រទេសប្រេស៊ីលកាលពីឆ្នាំ២០១៥ ដោយមានការអះអាងចំនួន ច្រើនជាង១៦០០ ករណី នៃទារកកើតមកមានក្បាលតូចខុសពីធម្មតា៕