(តៃប៉ិក)៖ អាជ្ញាធរតៃវ៉ាន់ បានឱ្យដឹងថាព្យុះទីហ្វុង Megi ដែលបានវាយប្រហារមកលើដែនកោះមួយនេះ អស់រយៈពេលជាងពីរសប្ដាហ៍មកនេះ បានផ្ដាច់យកជីវិតមនុស្សយ៉ាងហោចណាស់៤នាក់ និង២៦៨នាក់ផ្សេងទៀតបានរងរបួស នៅថ្ងៃអង្គារ៍នេះ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាយប់ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពដដែលបានបន្ថែមថា ក្នុងចំណោមជនរងគ្រោះទំាងបួននាក់ខាងលើ មានបុរសវ័យ៤០ឆ្នាំម្នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីឥទ្ធិពលខ្យល់ព្យុះទីហ្វុង Megi ខណៈបុរសអាយុ ៦៥ឆ្នាំម្នាក់ទៀត ត្រូវបានអន្ទាររលំសង្កត់ស្លាប់ រីឯក្មេងប្រុសអាយុ១៤ឆ្នាំ បានលង់ទឹកក្រោយពីក្រឡាប់ទូក ចំណែកឯបុរសវ័យ៤៨ឆ្នាំ ម្នាក់ផ្សេងទៀតបានពីដំបូលផ្ទះស្លាប់ ខណៈកំពុងជួសជុលដំបូងផ្ទះខ្លួនឯង។
សូមជំរាបថា បើតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់កណ្តាល ប្រជាជនច្រើនជាង១,១០០០នាក់ ត្រូវបានជម្លៀស ខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ហើយប្រហែល៣,០០០នាក់ កំពុងស្ថិតនៅទីជម្រកសុវត្ថិភាព ខណៈមកដល់ពេលនេះ ផ្ទះប្រមាណជិត ២លានខ្នងបានដាច់ចរន្តអគ្គិសនី និង ៣៥០០០ខ្នង គ្មាន ទឹកប្រើប្រាស់ ដោយសារតែឥទ្ធិពលព្យុះកំណាចខាងលើ៕
#Taipei street being battered by #TyphoonMegi's strong wind and heavy rain after it made landfall in eastern #Taiwan of #Hualien pic.twitter.com/y4ETXD5Hfq
— Victoria Jen (@VictoriaJenCNA) September 27, 2016