(បាត់ដំបង)៖ ស្របតាមអនុសាសន៍ និងពាក្យស្លោកដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ និងផ្សាភ្ជាប់សមរភូមិមុខនិងសមរភូមិក្រោយ» នៅរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកបណ្ឌិត រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកភ្នាក់ងារកម្ពុជានាវាចរ «កាំសាប» បានដឹកនាំប្រតិភូសម្ព័ន្ធមេត្រីភាពរវាងកាំសាប ផ្សារទំនើបសូរិយាជាមួយ និងកងការពារព្រំដែនគោកលេខ ៥០២ ចុះសួរសុខទុក្ខនាយទាហាន ពលទាហាន គ្រួសារកងទ័ពនៅកងការពារព្រំដែនគោកលេខ៥០២ ចំណុះភូមិភាគ៥ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការភូមិភាគ ៥ និងមេបញ្ជាការរង នាយសេនាធិកា នាយសេនាធិការរងភូមិភាគ៥ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៥០២ និងអភិបាលស្រុកសំទ្បូត។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ គណៈប្រតិភូបានពាំនាំនូវការឧបត្ថម្ភសម្ភារ រួមមាន : អង្ករ ស្បៀងអាហារ សម្ភារគ្រឿងសំណង់ ជើងស្រ្គីនក្រណាត់និងម៉ាសុីនបញ្ចាំងស្លាយ កុំព្យូទ័រយួរដៃ ម៉ាសុីនព្រីនធ័រ ថ្នាំពេទ្យ២១មុខ ព្រមទាំងថវិកាចំនួន ៤០,០០០រៀលក្នុងម្នាក់ៗជូនដល់នាយទាហាន និងពលទាហានចំនួន ៣០០នាក់នៅក្នុងអង្គភាពកងការពារព្រំដែនគោកលេខ៥០២ និងឧបត្ថម្ភអង្គពិធី ១,០០០,០០០លានរៀល សរុបរួមជាទឹកប្រាក់ប្រមាណ ៧៩,១០០,០០០រៀល៕