(ភ្នំពេញ)៖ ក្នុងនាមជាទំពាំងស្នងឫស្សី យុវជនយុវតីកម្ពុជា បានចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវការបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្រោមការផ្ដួចផ្ដើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
និស្សិតនៃសាកលវិទ្យាល័យកម្ពុជា៣រូប បានលើកឡើងខុសៗគ្នាអំពីសារប្រយោជន៍នៃការបង្កើតមូលនិធិនេះ ដែលអាចធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនឱ្យកាន់តែល្អប្រសើរ។
និស្សិតទាំងអស់ ក៏បានបញ្ជាក់ថា មូលនិធិនៃការកសាងក្រវាត់ផ្លូវព្រំដែននេះ នឹងក្លាយជាផ្នែកមួយក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមព្រំប្រទល់ដែនដីជាប់នឹងប្រទេសជិតខាងផងដែរ៕
សូមស្ដាប់ការលើកឡើងរបស់ និស្សិតនៃសាកលវិទ្យាល័យកម្ពុជា៖