(ភ្នំពេញ)៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានចេញច្រានចោលនូវករណីបង្ហោះផ្សាយព័ត៌មាន ដែលយកប្រភពពី Google ដែលជាប្រភពមិនផ្លូវការ ពាក់ព័ន្ធនឹងករណីបង្គោលព្រំដែនកម្ពុជា-វៀតណាម បានខិតចូលក្នុងទឹកដីកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះទៀត៕