(កំពង់ឆ្នាំង)៖ អង្គការជួយជនពិការផ្នែកអវៈយវៈសិប្បនិម្មិតដោយមិនគិតថ្លៃ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានចុះជួបជាមួយប្រជាពលរដ្ឋជាជនពិការផ្នែកអវយវៈ និងកាយសម្បទានៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាច្រើននាក់ ដែលបានអញ្ជើញមកពីតាមបណ្ដាភូមិមួយចំនួនក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។
ជួបជាមួយនឹងក្រុមការងាររបស់អង្គការជួយជនពិការផ្នែកអវៈយវៈសិប្បនិម្មិត ហៅកាត់ថា (exceed) មានទីស្នាក់ការក្នុងក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា អង្គការរបស់លោកជាអង្គការមួយ ដែលជួយជនពិការផ្នែកអវយវៈសិប្បនិម្មិតដល់ពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ដោយមិនគិតថ្លៃ។
ចំណែកអវៈយៈសិប្បនិមិត្តដែលជួយដល់ជនពិការ គឺមានជើងសិប្បនិម្មិត ដៃសិប្បនិម្មិត និងឧបករណ៍ជំនួយដូចជា ឈើច្រត់ រទេះរុញ។ល។ និងព្យាបាលផ្នែកប្រឹក្សាយោបល់ដល់ជនពិការកាយសម្បទាផ្សេងៗទៀតផងដែរ។
ក្រុមការងាររបស់អង្គការខាងលើនេះ បានបញ្ជាក់ថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអង្គការរបស់លោក បានចុះមកជួបជាមួយជនពិការអវយវៈ និងពិការផ្នែកសម្បទា នៅសាលាឃុំអភិវឌ្ឍន៍ ក្នុងស្រុកទឹកផុស ដើម្បីសាកសួរព័ត៌មានអំពីពួកគាត់ និងផ្ដល់នូវអវៈយវៈសិប្បនិម្មិត ទៅតាមតម្រូវការ និងស្ថានភាពរបស់ជនពិការជាក់ស្ដែង។
ចំពោះអវយវៈសិប្បនិម្មិតដែលអង្គការរបស់លោក បានធ្វើជូនពួកគាត់រួចរាល់ហើយនោះ អង្គការរបស់លោកនឹងកំណត់ថ្ងៃឱ្យពួកគាត់ អញ្ជើញមកយកនៅសាលាឃុំ។ ក្នុងករណីដែលអង្គការរបស់លោកធ្វើមិនទាន់ជូនពួកគាត់ អាចឱ្យពួកគាត់អញ្ជើញទៅយកនៅស្នាក់ការរបស់អង្គការតែម្ដង ដែលមានទីតាំងស្ថិតក្នុងក្រុងកំពង់ឆ្នាំង ដោយផ្ទាល់ហើយអង្គការក៏ជួយចេញជាសាហ៊ុយមួយចំនួនក្នុងការធ្វើដំណើរ ទៅយកអវៈយវៈសិប្បនិម្មិតរបស់ពួកគាត់ ដល់ស្នាក់ការផងដែរ។
ករណីប្រសិនពួកគាត់បានអញ្ជើញទៅដល់ស្នាក់ការ ហើយអង្គការរបស់លោកធ្វើជូនមិនទាន់ ពួកគាត់អាចស្នាក់នៅ និងស្នាក់ការរបស់អង្គការមួយយប់ដោយរង់ចាំយក សម្រាប់ការស្នាក់នៅមួយយប់នេះដែរ អង្គការលោកនិងចេញថ្លៃអាហារ២ពេលនិងកន្លែងស្នាក់នៅ។
លោក គុយ ឡេង មេឃុំអភិវឌ្ឍន៍ បានឲ្យដឹងថា ថ្ងៃនេះអង្គការជួយជនពីការ ផ្នែកអវៈយវៈសិប្បនិម្មិតជូនពលរដ្ឋដោយមិនគិតថ្លៃ បានអញ្ជើញចុះមកជួបជាមួយបងប្អូនប្រជាព លរដ្ឋជាជនពិការ ដែលបងប្អូនជនពិការទាំងអស់នោះ ត្រូវការឱ្យអង្គការជួយពួកគាត់នូវអវៈយៈវៈ សិប្បនិម្មិ តជូនបងប្អូនជនពិកានៅក្នុងសាលាឃុំអភិវឌ្ឍន៍ដោយមិនគិតកម្រៃពីបងប្អូនឡើយ។
លោកបានបញ្ជាក់ទៀតថា នៅក្នុងឃុំអភិវឌ្ឍន៍របស់លោកមានជនពិការគ្រប់ប្រភេទសរុប១២៣នាក់ដោយឡែកនៅ ថ្ងៃនេះមានជនពិការអវៈយវៈ និងពិការកាយសម្បទាសរុបចំនួន៣៣នាក់ស្រី៧នាក់ដែលបានមករកសេវា និងជំនួ យពីអង្គការជួយផ្នែកអវៈយវៈសិប្បនិម្មិតដែលជាតម្រូវការចាំបាច់របស់ពួកគាត់ជាជនពិការ៕