Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះសីហនុផ្ញើលិខិតចូលរួម​មរណទុក្ខ​​គ្រួសារលោក ស្បោង សារ៉ាត ក្រោយម្តាយ​លោក​ទទួល​​មរណភាព​

27-09-2016 17:51

(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងក្រុមការងារទាំអស់រួមមាន មន្រ្តីរាជការ កងម្លាំងប្រដាប់អាវុធ នៃខេត្តព្រះសីហនុ បានផ្ញើលិខិតចូលរួម មរណទុក្ខ ក្រុមគ្រួសារលោកស្បោង សារ៉ាត និងភរិយា ដែលអ្នកម្តាយរេបស់លោក បានទទួលមរណភាពនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

ក្នុងលិខិតចូលរួមរំលែកទុក្ខបានបញ្ជាក់ថា «ខ្ញុំ និងក្រុមការងារ សូមចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយ ចំពោះការបាត់បង់ ឧបាសិកា ឌុច បិន ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៩៖៤៣នាទី ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ»

ក្នុងលិខិតដដែលបានបន្ថែមថា ការទទួលអនិច្ចកម្ម ឧបាសិកា ឌុច បិន  គឺជាការបាត់បង់ដ៏ធំធេង នូវម្តាយ ជីដូន ជីដូនទូត របស់ លោក ស្បោង សារ៉ាត និងភរិយា ព្រមទាំងក្រុមគ្រួសារផងដែរ៕