(ព្រៃវែង)៖ លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខែព្រៃវែង បានស្នើទៅដល់ សិស្សនិទ្ទេសA ទាំង១៤នាក់ថា ក្រោយទទួលបានម៉ូតូ ហើយត្រូវ ប្រុងប្រយ័ត្ន ពេលបើកបរ ពិសេស មាតាបិតាសិស្ស ត្រូវពិនិត្យមើលកូនបន្ថែម កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់អាចបាត់បង់ជីវិត។
លោក ស សុខា បានបញ្ជាក់បែបនេះ ខណៈលោក ចូលរួម ក្នុងកម្មវិធីចែកម៉ូតូដល់សិស្សនិទ្ទេសA១៤នាក់ និងមួកសុវត្តិភាពចំនួន១៤នាក់ និងផ្ដល់ថវិការដល់ លោកគ្រូ អ្នកគ្រូ បង្រៀនស័គ្ម្រចិត្តថ្នាក់ទី១២ ចំនួន១៥៨នាក់ នៅលេខាធិការដ្ឋាន ខេត្តព្រៃវែង នៅវេលាម៉ោង២៖០០ រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
នៅក្នុងឱកាសនោះ លោក ស សុខា បានប្រកាស ផ្តល់អាហាររូបករណ៍ចំនួន១៤នាក់ ហើយបានអញ្ជើញសិស្សទាំងនោះទៅទស្សនកិច្ចសិស្សានៅប្រទេសចិន ហើយបាន បន្ថែម ដោយផ្តល់ឱកាសដល់សិស្សរៀនគួរបន្ថែមដោយមិនយកប្រាក់កម្រៃ។
លោកក៏បានណែនាំ ដល់ប្អូនៗឲ្យជ្រើសរើសមុខវិជ្ជាឯកទេសទៅតាមការសិក្សា។ក្រៅពីនោះ លោកក៏បាន ជម្រុញអោយប្អូនៗបាននិទ្ទេសA ល្អហើយត្រូវតែខំបន្ថែមទៀត
ហើយ ក្រុមការងារ សសយក ខេត្តព្រៃវែង រងចាំជួយសម្រួលដល់ប្អូនដែលបានរៀននៅភ្នំពេញ ត្រូវបណ្តោះបណ្តាលវីជ្ជាជីវៈបន្ថែម។
ក្រៅពីនោះ លោក ស សុខា និងក្រុមការងារ ក៏បានផ្តល់ថវិកាលើកទឹកចិត្ត បន្ថែមជំហានទី២ ទាំងពីរលើកចំនួន ៣៤.៥៦០.០០០ រៀល និងបានអញ្ជើញលោកគ្រូអ្នកគ្រូបជិតចូលនិវត្តន៍ ធ្វើដំណើរកម្សាន្តនៅក្រុងព្រះសីហនុ លោកគ្រូ អ្នកគ្រូទាំងអស់ មានចំនួន ៧៤៥៧នាក់។
គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ លោក ស សុខា និងក្រុមការងារ នឹងចូលរួមក្នុងកម្មវិធីចែកម៉ូតូដល់សិស្សនិទ្ទេស A ១៦នាក់ នៅសាលាខេត្តបន្ទាយបន្តទៀត៕