(ភ្នំពេញ)៖ តបតាមសំណូមពររបស់បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងរៀនសូត្រ នៅប្រទេសថៃ ដែលមានបំណងចង់បរិច្ចាគថវិកាតាមការស្ម័គ្រចិត្តដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានចេញសេចក្តីប្រកាសពីគណនីប្រាក់បាត (Baht) នៅធនាគារកសិករថៃ (Kbank) ដើម្បីចូលរួមវិភាគទានដែលមានដូចខាងក្រោម៖
ឈ្មោះគណនី៖ Royal Embassy of Cambodia
លេខគណនី៖ 192-1-51857-5
តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិចបានឲ្យដឹងថា បន្ទាប់ពីធ្វើការបរិច្ចាគរួច សូមផ្ញើសំណៅធនាគារបញ្ជាក់ពីការបានចូលរួមវិភាគទានស្ម័គ្រចិត្តរបស់បងប្អូន មកកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ស្ថានទូត ដូចខាងក្រោម៖
Telegram ដែលមានឈ្មោះ «ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ» និងអាចស្កេន QR code ដើម្បីភ្ជាប់ Telegram ស្ថានទូត៖