(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សារខណ្ឌបឹងកេងកង និងលោក សុខ សម្បត្តិអភិបាលខណ្ឌបឹងកេងកង ។
ពិធីនេះក៏មានការចូលរួមពីលោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រី អភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រី ការិយាល័យចំណុះជំនាញជុំវិញខណ្ឌ លោកនាយនគរបាលប៉ុស្តិ៍សង្កាត់ទាំង៧ និងលោកចៅសង្កាត់ទាំង៧ ចំនួន២៦១នាក់ ក្នុងនោះស្រ្តី៨៥នាក់។
ជាលទ្ធផលក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់មានសំណូមពរ ៩ បានដោះស្រាយរួចរាល់ ១០០ភាគរយ។ សំណូមពរផ្ទាល់មាត់ចំនួន១៣ ដោយមានការដោះស្រាយភ្លាមៗនៅកន្លែងវេទិការួចរាល់បាន៧០ភាគរយ ពាក់ព័ន្ធនិងបញ្ហាសាធារណៈការ និងវត្តមហាមន្ត្រីក៏បានដោះស្រាយរួចដែរ ដោយឡែកសំណូមពរដែលនៅសេសសល់ និងសំណូមពរជាលាយលក្ខអក្សរ ៨ច្បាប់សម្រាប់រដ្ឋបាលខណ្ឌយកទៅដោះស្រាយបន្តនៅពេលក្រោយ៕