Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លទ្ធផលចេញហើយ! លោកស្រី គ្លីនតុន ទទួលបានជ័យជម្នះក្នុងវេទិកាតស៊ូមតិ ជាមួយលោក ត្រំា លើកដំបូង

27-09-2016 16:02

(វ៉ាស៊ីនតោន)៖ ទូរទស្សន៍ CNN​ បានចេញផ្សាយថា បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកមកពី គណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន បានទទួលជ័យជម្នះលើគូប្រជែងមកពី អ្នកសាធារណរដ្ឋលោក ដូណាល់​ ត្រំា នៅក្នុងវេទិកាតស៊ូមតិតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក)។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃអង្គារ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាម CNN ការស្ទង់មតិមួយត្រូវបានគេធ្វើឡើងភ្លាមៗនៅបន្ទាប់ពី វេទិការស៊ូមតិបិទបញ្ចប់ ដោយក្នុងនោះក្នុងចំណោមអ្នកទស្សនា ៥២១នាក់ ដែលត្រូវបានសាកសួរ មាន៦២% បាននិយាយថា លោកស្រី គ្លីនតុន នឹងទទួលបានជ័យជម្នះ និង ២៧% ប៉ុណ្ណោះដែលបានគំាទ្រលោក ត្រំា ខណៈគណបក្សប្រជាធិបតេយ្យទទួលបានសំឡេងឆ្នោត ៤១% រីឯសំឡេងឆ្នោត ២៦%ប៉ុណ្ណោះ បានទៅគណបក្សសាធារណរដ្ឋ ហើយភាពរយនៃអ្នកទស្សនាផ្សេងទៀតបានបញ្ជាក់ថា ពួកគេមិនគំាទ្របេក្ខជនទំាងពីរនាក់នេះទេ។

គួរបញ្ជាក់ថា នៅក្នុងអំឡុងពេល៩០នាទី លោកស្រី គ្លីនតុន និង លោក ត្រំា បានបញេ្ចញទស្សនៈរៀងៗ ខ្លួនស្ដីពីចក្ខុវិស័យនៅថ្ងៃអនាគតលើ បញ្ហាសេដ្ឋកិច្ច សន្តិសុខ នយោបាយការបរទេសរួមទំាង ប្រធានបទរសើបជាច្រើនទៀត ពាក់ព័ន្ធនឹងការប្រកាសពន្ធរបស់លោក ត្រំា និង រឿងអាស្រូវ Email របស់លោកស្រី គ្លីនតុន។

បន្ថែមពីលើនេះនៅក្នុងវេទិកាតស៊ូមិតនេះដែរ លោក ត្រំា បានចាត់ទុកលោកស្រី គ្លីនតុន ថា ជាអ្នកនយោបាយចាស់គំរិល និងបានតែនិយាយតែមិនមានសកម្មភាព ពោលគឺសម្រាប់លោក ត្រំា អតីតរដ្ឋមន្រ្តីការបរទេសរូបនេះ មិនដែលទទួលបានជោគជ័យ ក្នុងការស្វែងរកដំណោះស្រាយ បញ្ហាសេដ្ឋកិច្ចនោះទេ ហើយលោកស្រីក៏គ្មាន លក្ខណៈសម្បតិ្ត និងថាមពល ដើម្បីក្លាយខ្លួនជាប្រធានាធិបតីអាមេរិកនោះដែរ៕