(ភ្នំពេញ)៖ ដូចការគ្រោងទុក ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅម៉ោង៣៖៣០រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខាជាមួយភាគីជប៉ុន លើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣,២០៦លានយ៉េន (ប្រមាណជា ៣១.៩៣លានដុល្លារសហរដ្ឋអាមេរិក)។
ពិធីចុះហត្ថលេខានារសៀលនេះ នឹងធ្វើឡើងនៅទីស្តីការក្រសួងការបរទេស រវាង លោក ឡុង វីសាលោ រដ្ឋលេខាធិការ និងជារដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសកម្ពុជា ជាមួយ លោក យូជី គូម៉ា ម៉ារូ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។
គួរបញ្ជាក់ថា ជំនួយជប៉ុនផ្តល់ជូនដល់កម្ពុជានាពេលនេះ ធ្វើឡើងដើម្បីជួយលើការអនុវត្តគម្រោងចំនួន ២រួមមាន គម្រោងទី១ លើសមាហរណកម្មបោសសម្អាតមីន និងសង្រ្គោះជនពិការ ដោយសារមីនដំណាក់កាលទី៣។ ចំណែក គម្រោងទី២ ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពដឹកជញ្ជូន របស់រថយន្តក្រុងក្នុងរាជធានីភ្នំពេញ៕