Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តរតនគិរី ដឹកនាំមន្រ្តីរាជការ ចុះកាន់បិណ្ឌទី១១ នៅវត្តគិរីរតនារាម ក្នុងស្រុកកូនមុំ

27-09-2016 15:40

(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី រួមទាំងថ្នាក់ដឹកនាំមន្រ្តី អាជ្ញាធរខេត្ត បានអញ្ជើញទៅចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតក្នុងភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

លោក ថង សាវុន ក្នុងនាមអាជ្ញាធរខេត្តរតនគិរី រួមទាំងមន្ត្រីរាជការ មន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ បានបង្សុកូល រាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូន ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ជាពិសេសឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារីដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងបានរំដោះប្រជាពលរដ្ឋពីរបបខ្មែរក្រហម។

សូមជម្រាបថា ពិធីកាន់បិណ្ឌប្រពៃណីខ្មែរ នៅឆ្នាំ២០១៦នេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៧ (វេនបិណ្ឌ១) រហូតដល់ថ្ងៃទី៣០ (វេនបិណ្ឌ១៤) ខែកញ្ញា ឆ្នាំ២០១៦។ ដោយឡែក នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ ត្រូវជាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ៕