(ពោធិ៍សាត់)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានប្រារព្ធេពិធីប្រគល់ និងទទួលថវិកា ពីបណ្តាមន្ទីរ អង្គភាពនិងសប្បុរសជន ជំហានទី២ បានចំនួន១០២,២៤០,០០០រៀល និង៧៣០ដុល្លារ ក្នុងឱកាសអបអរសាទរ ខួបលើកទី១៦១ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភាព ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុ» ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ស្ថិតក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានជម្រាបជូនថា ក្នុងឱកាសអបអរសាទរ ខួបលើកទី១៦១ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងភាពធននឹងអាកាសធាតុ» ឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក ព្រះមន្ត្រីសង្ឃ អ្នកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជីវករ ពាណិជ្ជករ រោងចក្រ សហគ្រាស និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន តែងតែបានចូលរួមគាំទ្របរិច្ឆាគទាំងថវិកា សម្ភារៈទៅតាមលទ្ធភាព និងដោយស្មោះស្ម័គ្រ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីមានធនធានសម្រាប់បន្តផ្តល់សេវាកម្មមនុស្សធម៌ ពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាក ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របទៅតាមគោលការណ៍គ្រឹះ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ក្នុងនាមប្រធានគណៈកម្មាធិការ និងក្នុងនាមអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោអ្នកឧកញ៉ា លោក លោកស្រី មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ និងសប្បុរសជនដែលមានសទ្ធាជ្រះថ្លា បរិច្ឆាគថវិកាជំហានទី២ ជូនសាខា ដោយសន្យាយកថវិកាទាំងនេះ ទៅប្រើប្រាស់ ចាត់ចែង និងជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការចាំបាច់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
សូមបញ្ជាក់ថា ខួបលើកទី១៦១ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ជំហានទី២នេះ សរុបថវិកា ២៦,២៩០ដុល្លារ ក្នុងនោះលោក យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ចំនួន៨០លានរៀល កងពលតូចអន្តរាគមន៍លេខ១៤ ចំនួន៥,១៤០,០០០រៀល, កាកបាទក្រហមកម្ពុជា ៥លានរៀល, ស្នងការនគរបាលខេត្ត ២លានរៀល, មន្ទីរសុខាភិបាលខេត្ត ២លានរៀល, មន្ទីរធនធានទឹក ២លានរៀល, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ២លានរៀល, លោកស្រីនួន ស៊ុនលី ២លានរៀល, លោក គួយ វួច និងលោកស្រី ពៅ រ៉ាវី ១លានរៀល, លោក ចាំង ម៉េង និងលោកស្រី ភូ ធីតា ២០០ដុល្លារ, លោកស្រី ជា ខេង និងស្វាមី ២០០ដុល្លារ, ក្រុមហ៊ុនអចលនទ្រព្យ អិល អូ ឌី ៤០ម៉ឺនរៀល, ផេងគីកុំព្យូទ័រ ១០០ដុល្លារ, លោក ញ៉ែម ណារ័ត្ន និងលោកស្រី សូ នី ១០០ដុល្លារ, ម្ចាស់ភោជនីយដ្ឋានម្លប់ស្វាយ១០០ដុល្លារ, លោក ម៉ៅ ស៊ីវណ្ណា និងលោកស្រី ថែ សុផល្លី ៤០ម៉ឺនរៀល, លោក សួន ប៊ុន និងលោកស្រី មាស ផល្លា២០ម៉ឺនរៀល, លោក ឡាច ផេងលី និងលោកស្រី ថែ សុវណ្ណាវី ២០ម៉ឺនរៀល, លោកស្រី អាំង សុលក្ខិណា ២០ម៉ឺនរៀល, មជ្ឈមណ្ឌលសិរីមង្គល ៣០ដុល្លារ និងលោកស្រី ពេញ សាម៉ែត និងស្វាមី ១០ម៉ឺនរៀល៕