(អាល្លឺម៉ង់)៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកពីរដាច់ដោយឡែកពីគ្នា បានកើតឡើងនៅក្នុងទីក្រុង Dresden ប្រទេសអាល្លឺម៉ង់ ដោយគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅក្បែរវិហារសាសនាអ៊ីស្លាមមួយកន្លែង ខណៈការផ្ទុះលើកទី២ បានកើតឡើងនៅមជ្ឈមណ្ឌលសភាអន្តរជាតិ នៃទីក្រុង Dresden។ នេះបើតាមសម្តីមន្រ្តី ប៉ូលិសនៅក្នុងរដ្ឋ Saxe ដែលដកស្រង់ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងទៀតថា ពុំទាន់មានសេចក្ដីរាយការណ៍ពាក់ព័ន្ធនឹងអ្នករងរបួស ឬ ស្លាប់នោះទេ គ្រាន់តែគេដឹងថា អាគារមួយចំនួននៅក្បែរកន្លែងផ្ទុះ បានរងការខូតខាត។ ប៉ូលិសអាល្លឺម៉ង់ ភ្លាមៗ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍។ សម្រាប់ព័ត៌មានស្តីពីក្រុម ដែលស្ថិតនៅពីក្រោយរឿងនេះ ក៏មិនទាន់មានការបញ្ជាក់ដែរ៕