(ភ្នំពេញ)៖ នគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ត្រី សារឹម វុទ្ធី អធិការរង ទទួលការងារស្ថិតិ និងអត្តសញ្ញាណប័ណ្ណ តំណាងលោក ម៉ក់ ហុង អធិការខណ្ឌ ព្រមទាំងមានការណែនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការ នគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះចែកសៀវភៅស្នាក់ ៣០ក្បាល ដល់ផ្ទះប្រជាពលរដ្ឋស្ថិតក្នុងនៅ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មន្រ្តីនគរបាលខណ្ឌសែនសុខ បានថ្លែងថា សម្រាប់យុទ្ធនាការមួយនេះ គឺក្រុមការងារនឹងធ្វើជាបន្តបន្ទាប់ ដើម្បីឲ្យប្រជាពលរដ្ឋ យកទៅប្រើប្រាស់តាមផ្លូវការ៕